Close Menu
    Facebook X (Twitter) Instagram
    សហភាពបញ្ញវន្តមុស្លិមកម្ពុជា
    • ទំព័រដើម
    • អំពីយើង
    • សកម្មភាព
    • វិចិត្រសាល
      • រូបភាព
      • វីដេអូ
    • ទំនាក់ទំនង
    Facebook X (Twitter) Instagram
    សហភាពបញ្ញវន្តមុស្លិមកម្ពុជា
    Home»សកម្មភាព»ឯកឧត្តម​ប្រធាន CMIU ចាត់ទុកសមាគមបញ្ញវន្តមុស្លិមអាស៊ាន ជាឃ្លាំងធនធានមនុស្សដ៏ចាំបាច់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសសមាជិកប្រកបដោយចីរភាព
    សកម្មភាព

    ឯកឧត្តម​ប្រធាន CMIU ចាត់ទុកសមាគមបញ្ញវន្តមុស្លិមអាស៊ាន ជាឃ្លាំងធនធានមនុស្សដ៏ចាំបាច់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសសមាជិកប្រកបដោយចីរភាព

    By adminDecember 7, 2018Updated:January 28, 2019No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ឥណ្ឌូណេស៊ី៖ ថ្លែងក្នុងកិច្ចប្រជុំនៃការបង្កើតសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅក្រុង Lampung កោះស៊ូម៉ាត្រា សាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី ០៦​ ដល់​ ០៨ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ អូស្មាន ហាស្សាន់ ប្រធានសហភាពបញ្ញវន្តមុស្លិមកម្ពុជា បានលើកឡើងថា សមាគមបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ ICMA ជាឃ្លាំងធនធានមនុស្សដ៏ចាំបាច់បំផុត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសសមាជិកប្រកបដោយចីរភាព។

    ឯកឧត្តម​បន្តថា​ តាមរយៈសមាជិកប្រទេស ICMA យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអោយកាន់តែប្រសើរទៀត ស្តីពីបំលាស់ប្តូរបទពិសោធន៍ ជំរុញការវិនិយោគគ្រប់ទម្រង់ ក្នុងប្រទេសសមាជិក និងការចូលរួមលើកស្ទួយគ្រប់វិស័យនានា ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស ទាំងចំនេះដឹង និងការច្នៃប្រឌិតផងដែរ។

    ថ្លែងទៅកាន់ សមាជិក ICMA លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបអំពីសក្តានុពលវិនិយោគ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសកម្ពុជាមានធនធានគ្រប់គ្រាន់ទាំងវត្ថុធាតុដើម និងកម្លាំងពលកម្ម ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ បើកទ្វារស្វាគមន៍ជានិច្ចដល់បណ្តាវិនិយោគិនក្នុង និងក្រៅតំបន់ មកបណ្តាក់ទុននៅកម្ពុជា។

    ការលើកឡើងនេះ គឺជាការប្តេជ្ញារួមគ្នាជាមួយតំណាងប្រទេសជា សមាជិក ICMA ចំនួន​ ១១​ ប្រទេស នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ឆ្លើយតបនឹងការជំរុញយ៉ាងយកចិត្តទុកដាក់ទៅកាន់អង្គប្រជុំ ដោយ ឯកឧត្តម YTH Bapak Ir. H. Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅរាត្រីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីប្រកាសបើកកិច្ចប្រជុំ ការបង្កើតសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    Previous Articleឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំបង្កើតសមាគម បញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ នៅឥណ្ឌូណេស៊ី
    Next Article ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់៖ សមាជិក ICMA ស្នើ​កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២​
    admin

    Related Posts

    ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញបិទវេទិកាយុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤

    August 11, 2024

    រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកវេទិកាយុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤

    August 11, 2024

    សាកលវិទ្យាល័យធំចំនួន០២ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចុះ MOU ទទួលនិស្សិតកម្ពុជាបន្តការសិក្សាចំនួន ២៥ កន្លែង

    January 29, 2020
    Leave A Reply

    Facebook X (Twitter) Instagram
    © 2025 Cambodian Muslim Intellectual Union

    Type above and press Enter to search. Press Esc to cancel.