Close Menu
    Facebook X (Twitter) Instagram
    សហភាពបញ្ញវន្តមុស្លិមកម្ពុជា
    • ទំព័រដើម
    • អំពីយើង
    • សកម្មភាព
    • វិចិត្រសាល
      • រូបភាព
      • វីដេអូ
    • ទំនាក់ទំនង
    Facebook X (Twitter) Instagram
    សហភាពបញ្ញវន្តមុស្លិមកម្ពុជា
    Home»សកម្មភាព»សាកលវិទ្យាល័យរដ្ឋ និងឯកជនជាង១២០នៅកោះស៊ូម៉ាត្រា បើកទ្វារផ្តល់អាហាររូបករណ៍លើជំនាញសំខាន់ៗដល់ប្រទេសសមាជិក ICMA
    សកម្មភាព

    សាកលវិទ្យាល័យរដ្ឋ និងឯកជនជាង១២០នៅកោះស៊ូម៉ាត្រា បើកទ្វារផ្តល់អាហាររូបករណ៍លើជំនាញសំខាន់ៗដល់ប្រទេសសមាជិក ICMA

    By adminDecember 9, 2018Updated:January 28, 2019No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុង Lampung៖ ជាការបើកទំព័រថ្មីលើកិច្ចសហការលើកកំពស់ធនធានមនុស្សដល់ប្រទេសសមាជិក​ សមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍​ (ICMA) សមាគមបញ្ញវន្តមុស្លិមឥណ្ឌូណេស៊ី (ICMI) ទទួលបានការជ្រោមជ្រែងពី ក្រុុងLampung កោះស៊ូម៉ាត្រា នឹងបើកទូលាយផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់ប្រទេសជាសមាជិក ICMA រួមមានកម្ពុជា និង ប្រទេសចំនួន១០ផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សានៅទីក្រុងកោះនេះ ដែលមានសាកលវិទ្យាល័យរដ្ឋ៨ និងឯកជនសរុបដល់ទៅ ១១៦។

    នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកកិច្ចការអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស នៃសមាគមសហភាពបញ្ញវន្តមុស្លិមកម្ពុជា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨។ ឯកឧត្តមបន្តថា យើងនឹងបន្តការទំនាក់ទំនងលម្អិតបន្ថែមទៀតជាមួយ ICMI ដើម្បីទទួលបានកូតាអាហារូបករណ៍ក្នុងចំនួនណាមួយច្បាស់លាស់ និងជំនាញអាទិភាពដែលតម្រូវការចាំបាច់សម្រាប់កម្ពុជាក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស។

    ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងការកោតសរសើរដល់ភាគីម្ចាស់ផ្ទះ ICMI ចំពោះការផ្តួចផ្តើមអោយកកើតចេញជារូបរាង ICMA សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តុំបញ្ញវន្តក្នុងប្រទេសអាស៊ីអាគ្នេយ៍ ឆ្ពោះទៅរកការអភិវឌ្ឍចំណេះដឹង ជំនាញ ជាពិសេសផ្តល់ឱកាសដល់ប្រទេសសមាជិក បានទាញយកផលប្រយោជន៍ទ្រទ្រង់វិស័យផ្សេងៗ ដែលចាំបាច់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ តបទៅនឹងការបើកទំព័រថ្មី លើករណីផ្តល់អាហាររូបករណ៍ពីរដ្ឋាភិបាល ក្រុង Lampung មកកាន់ប្រទេសសមាជិកICMA ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងស្នើផ្តល់អាទិភាពដល់ភាគីកម្ពុជាអោយបានទទួលកាន់តែច្រើនកាន់តែប្រសើរខណៈវិស័យអប់រំ​ គឺជាវិស័យចាំបាច់ ក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់បំផុត៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    Previous Articleទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់៖ សមាជិក ICMA ស្នើ​កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២​
    Next Article សមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា​ បេីកកិច្ចប្រជុំពិភាក្សាការងារជាមួយ​ សមាគមបញ្ញវន្តមុស្លិមឥណ្ឌូណេស៊ី
    admin

    Related Posts

    ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញបិទវេទិកាយុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤

    August 11, 2024

    រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកវេទិកាយុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤

    August 11, 2024

    សាកលវិទ្យាល័យធំចំនួន០២ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចុះ MOU ទទួលនិស្សិតកម្ពុជាបន្តការសិក្សាចំនួន ២៥ កន្លែង

    January 29, 2020
    Leave A Reply

    Facebook X (Twitter) Instagram
    © 2025 Cambodian Muslim Intellectual Union

    Type above and press Enter to search. Press Esc to cancel.