Close Menu
    Facebook X (Twitter) Instagram
    សហភាពបញ្ញវន្តមុស្លិមកម្ពុជា
    • ទំព័រដើម
    • អំពីយើង
    • សកម្មភាព
    • វិចិត្រសាល
      • រូបភាព
      • វីដេអូ
    • ទំនាក់ទំនង
    Facebook X (Twitter) Instagram
    សហភាពបញ្ញវន្តមុស្លិមកម្ពុជា
    Home»សកម្មភាព»ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ទទួលជួបប្រតិភូសមាគមបញ្ញវន្តមុស្លិមឥណ្ឌូណេស៊ី ពិភាក្សាអំពីគម្រោងដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំនាចុងខែមីនា ខាងមុខ
    សកម្មភាព

    ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ទទួលជួបប្រតិភូសមាគមបញ្ញវន្តមុស្លិមឥណ្ឌូណេស៊ី ពិភាក្សាអំពីគម្រោងដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំនាចុងខែមីនា ខាងមុខ

    By adminFebruary 4, 2019No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ លោកបណ្ឌិត Mohammad Najib ប្រធានទំនាក់ទនងកិច្ចការបរទេស របស់សមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមឥណ្ឌូណេស៊ី (ICMI) និងសហការី អញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធាន សហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) ក្នុងនេះក៏មានវត្តមានរបស់សមាជិក សមាជិកា នៃ CMIU ជាច្រើនរូបផងដែរ។

    ជំនួបពិភាក្សានេះ បានផ្តោតសំខាន់ទៅលើ កិច្ចប្រជុំលើកទី២ ដើម្បីសម្រេចបន្ថែម ប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលជាសមាជិក និងសមាជិកសង្កេតការណ៍ របស់សមាគមសម្ព័ន្ធបញ្ញវន្តមុស្លីមអាស៊ីអាគ្នេយ៍ (ICMA) ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក្រោយពីសមាគមនេះត្រូវបានប្រកាសបង្កើតជារូបរាង ក្នុងកិច្ចប្រជុំមួយនៅទីក្រុងឡាំប៉ុង ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃ៦-៨ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្តម Joko Widodo។

    លោក Dr Mohammad Najib បានបញ្ជាក់ថា ការបង្កើត ICMA មិនមែនក្នុងហេតុផលមួយសំដៅដល់ការលើកកំពស់ នៅក្នុងក្របខណ្ឌសហគមន៍ឥស្លាមតែប៉ុណ្ណោះទេ ប៉ុន្តែវាជាការជំរុញដល់បញ្ញវន្តមុស្លិមក្នុងប្រទេសអាស៊ីអាគ្នេយ៍ ធ្វើជាកម្លាំងចលករដ៏សំខាន់របស់ជាតិ ដើម្បីចូលរួមក្នុងការលើកកំពស់ធនធានមនុស្ស សេដ្ឋកិច្ច និង ការអភិវឌ្ឍន៍ប្រទេស ព្រមទាំងពង្រឹងទំនាក់ទំនង រវាងស្រទាប់បញ្ញវន្តដែលជាធនធានមនុស្សដ៏សំខាន់ របស់ប្រទេសសមាជិក។

    ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំខាងមុខ ដែលគ្រោងនឹងធ្វើការរៀបចំនាចុងខែមីនា ឆ្នាំ២០១៩នេះ ហើយឯកឧត្តមក៏បានស្នើឲ្យភាគីឥណ្ឌូណេស៊ី ជាប្រទេសផ្តួចផ្តើមបង្កើតសមាគមនេះមុនគេ សូមពន្លឿនពង្រាងលក្ខន្តិក្កៈ ដើម្បីផ្តល់ជូនប្រទេសសមាជិក ជាពិសេសកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ក៏ត្រូវការពិនិត្យអោយបានហ្មត់ចត់ ដើម្បីឯកភាពលើសេចក្តីព្រាង មុននឹងរៀបចំអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់ និងភាគីចាំបាច់ ចូលរួមក្នុងកិច្ចប្រជុំ។

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    Previous Articleទេសរដ្ឋមន្រ្តី​ អូស្មាន ហាស្សាន់ សរុបលទ្ធផលដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី អារ៉ាប់ និង​ ថៃ
    Next Article ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ទទួលជួបប្រតិភូសមាគមបញ្ញវន្តមុស្លិមឥណ្ឌូណេស៊ី
    admin

    Related Posts

    ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញបិទវេទិកាយុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤

    August 11, 2024

    រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកវេទិកាយុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤

    August 11, 2024

    សាកលវិទ្យាល័យធំចំនួន០២ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចុះ MOU ទទួលនិស្សិតកម្ពុជាបន្តការសិក្សាចំនួន ២៥ កន្លែង

    January 29, 2020

    Comments are closed.

    Facebook X (Twitter) Instagram
    © 2025 Cambodian Muslim Intellectual Union

    Type above and press Enter to search. Press Esc to cancel.